Philippians 1

1ខ្ញុំប៉ូលនិងធីម៉ូថេ​ជា​បាវបម្រើ​របស់​ព្រះ​គ្រិស្ដយេស៊ូ​ជូន​ចំពោះ​ពួកបរិសុទ្ធទាំងអស់នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូព្រមទាំង​ពួក​អ្នក​មើល​ខុសត្រូវនិង​ពួក​អ្នកជំនួយនៅ​ក្រុង​ភីលីព 2សូមឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរបិតា​របស់​យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្ត​ប្រទាន​ព្រះ​គុណនិង​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នា 3ខ្ញុំអរព្រះគុណព្រះ​របស់​ខ្ញុំរាល់ពេលដែល​ខ្ញុំ​នឹកចាំ​ពី​អ្នករាល់គ្នា 4ហើយនៅក្នុងគ្រប់ទាំងការ​ទូល​អង្វរ​របស់​ខ្ញុំ​ខ្ញុំ​តែងតែទូលអង្វរដោយអំណរសម្រាប់អ្នកទាំងអស់គ្នាជានិច្ច 5ដោយសារការ​ដែល​អ្នករាល់គ្នារួមចំណែកនៅក្នុងដំណឹងល្អចាប់តាំងពីថ្ងៃដំបូងរហូតដល់ពេលនេះ 6ខ្ញុំជឿជាក់​លើ​សេចក្ដី​នេះថា​ព្រះអង្គ​ដែល​បាន​ចាប់ផ្ដើមធ្វើការល្អនៅក្នុងអ្នករាល់គ្នា​ព្រះអង្គ​នឹង​សម្រេច​ការ​នោះ​រហូតដល់ថ្ងៃ​របស់​ព្រះ​គ្រិស្ដយេស៊ូ 7ការដែលខ្ញុំគិតចំពោះអ្នកទាំងអស់គ្នា​បែប​នេះ​គឺ​ត្រឹមត្រូវ​ហើយ​ព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្ត​ដោយ​អ្នក​ទាំងអស់គ្នាជា​អ្នក​រួម​ចំណែក​ជាមួយខ្ញុំនៅក្នុង​ព្រះ​គុណទាំងនៅពេលដែលខ្ញុំ​ជាប់​ចំណង​ទាំង​នៅពេល​ដែល​ខ្ញុំ​ឆ្លើយការពារនិងបញ្ជាក់អំពីដំណឹងល្អ 8ព្រះជាម្ចាស់ជាសាក្សី​របស់​ខ្ញុំ​ថា​ខ្ញុំ​ស្រលាញ់អ្នកទាំងអស់គ្នា​ខ្លាំង​យ៉ាងណាដោយព្រះហឫទ័យសន្ដោស​របស់​ព្រះ​គ្រិស្ដយេស៊ូ 9ខ្ញុំអធិស្ឋាន​បែប​នេះថា​សូម​ឲ្យ​សេចក្ដី​ស្រលាញ់​របស់​អ្នករាល់គ្នា​បាន​ចម្រើនកាន់តែច្រើនឡើងៗនៅក្នុងប្រាជ្ញានិងការយល់ដឹងគ្រប់បែបយ៉ាង 10នោះអ្នករាល់គ្នា​ចេះ​សង្កេត​សេចក្ដី​ផ្សេងៗដើម្បី​ឲ្យ​អ្នករាល់គ្នា​បានបរិសុទ្ធហើយឥត​បន្ទោស​បាននៅថ្ងៃ​របស់​ព្រះ​គ្រិស្ដ 11ទាំងបាន​ពេញ​ដោយ​ផលផ្លែ​នៃ​សេចក្ដីសុចរិតតាមរយៈ​ព្រះ​យេស៊ូគ្រិស្តសម្រាប់ការ​សរសើរ​តម្កើងនិងសិរីរុងរឿង​របស់​ព្រះជាម្ចាស់ 12បងប្អូនអើយ! ​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នាដឹងថា​ហេតុការណ៍​ទាំងឡាយ​ដែល​កើត​ឡើង​ចំពោះខ្ញុំ​បាន​ធ្វើឲ្យដំណឹងល្អកាន់តែរីក​ចម្រើន​ឡើង 13ដូច្នេះហើយ​បានជា​ក្នុងបន្ទាយទ័ពទាំងមូលនិង​អ្នក​ទាំងអស់ផ្សេងទៀតបានដឹងច្បាស់អំពីការ​ជាប់​ចំណង​របស់​ខ្ញុំដោយសារ​ព្រះ​គ្រិស្ដ 14ហើយដោយសារការ​ជាប់​ចំណង​របស់​ខ្ញុំ​នេះ​បងប្អូនភាគច្រើន​បាន​ជឿជាក់លើព្រះអម្ចាស់​ហើយ​កាន់តែហ៊ានប្រកាសព្រះបន្ទូល​ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ 15មានមនុស្ស​មួយចំនួនប្រកាសអំពី​ព្រះ​គ្រិស្ដដោយព្រោះ​សេចក្ដី​ឈ្នានីសនិង​ការ​ឈ្លោះប្រកែកមែនប៉ុន្ដែ​មាន​មនុស្ស​មួយចំនួន​ទៀត​ពិតជា​ប្រកាស​ដោយព្រោះបំណងល្អ 16គឺពួកគេ​ប្រកាស​ដោយ​សេចក្ដី​ស្រលាញ់​ទាំង​ដឹងថា​ខ្ញុំ​ត្រូវ​បាន​កំណត់សម្រាប់ឆ្លើយការពារដំណឹងល្អ 17រីឯពួក​អ្នក​ដែល​ប្រកាស​ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​ពួកគេ​ប្រកាសអំពី​ព្រះ​គ្រិស្ដដោយការប្រជែងមិន​មែន​ដោយ​ស្មោះត្រង់ទេ​គឺ​ដោយ​គិតថានឹង​ធ្វើ​ឲ្យ​ការ​ជាប់​ចំណង​របស់​ខ្ញុំកាន់តែវេទនា 18តើយ៉ាងដូចម្ដេច​ដែរ? ​គឺ​មិន​ថា​ដោយ​របៀប​ណា​ទេទោះបី​ដោយ​ធ្វើពុត​ដោយ​ពិតប្រាកដក្ដី​ឲ្យ​តែ​គេ​បាន​ប្រកាស​អំពី​ព្រះ​គ្រិស្ដ​នោះ​ខ្ញុំ​ត្រេកអរចំពោះ​ការ​នេះ​ហើយ​រួច​ខ្ញុំ​នឹង​ត្រេកអរ​ទៅ​ទៀត 19ដ្បិតខ្ញុំដឹងថា​ការ​នេះ​នឹង​ត្រលប់ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ​ដោយសារ​ការ​ទូលអង្វរ​របស់​អ្នករាល់គ្នានិងជំនួយពី​ព្រះ​វិញ្ញាណ​របស់​ព្រះ​យេស៊ូគ្រិស្ដ 20ស្របទៅតាមការ​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារនិងសេចក្ដីសង្ឃឹម​របស់​ខ្ញុំ​គឺ​ថា​ខ្ញុំ​នឹង​មិន​ត្រូវ​ខ្មាសក្នុង​ការ​អ្វី​ឡើយ​ផ្ទុយទៅវិញ​ខ្ញុំ​មាន​សេចក្ដី​ក្លាហានទាំងស្រុងទាំង​នៅពេល​ឥឡូវនេះក៏ដូចរាល់ពេល​ដែរ​ដើម្បី​ឲ្យ​ព្រះ​គ្រិស្ដ​នឹង​ត្រូវ​បាន​លើក​តម្កើង​ឡើងនៅក្នុងរូបកាយ​របស់​ខ្ញុំទោះរស់ស្លាប់ក្ដី 21ដ្បិតសម្រាប់​ខ្ញុំរស់​គឺ​សម្រាប់​ព្រះ​គ្រិស្ដហើយស្លាប់​គឺ​ចំណេញ 22ប៉ុន្ដែបើ​ការ​រស់នៅខាងរូបកាយ​នេះ​ជា​កិច្ចការ​ដែល​មាន​ផលផ្លែ​សម្រាប់​ខ្ញុំ​នោះ​ខ្ញុំ​មិនដឹងថា​នឹង​ជ្រើស​រើស​យកមួយណាទេ 23ពេលនេះ​ខ្ញុំ​រារែក​ដោយសារ​សេចក្ដី​ទាំង​ពីរ​យ៉ាង​ម្យ៉ាង​គឺ​ចង់ទៅនៅជាមួយ​ព្រះ​គ្រិស្ដដ្បិត​ការ​នេះ​ប្រសើរជាងខ្លាំងណាស់ 24ប៉ុន្ដែម្យ៉ាង​ទៀត​ខ្ញុំ​នៅក្នុងរូបកាយ​នេះ​ត​ទៅ​ទៀត​នោះ​ចាំបាច់ជាងសម្រាប់អ្នករាល់គ្នា 25ដោយជឿ​ជាក់​លើ​សេចក្ដី​នេះ​បានជា​ខ្ញុំ​ដឹងថា​ខ្ញុំ​នឹង​រស់នៅហើយស្នាក់នៅ​ជាមួយ​អ្នករាល់គ្នា​តទៅ​ទៀតដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​រីក​ចម្រើន​ឡើងហើយ​មាន​អំណរ​ដោយសារ​ជំនឿ 26និងដើម្បីឲ្យអ្នករាល់គ្នា​មាន​មោទនៈភាព​កាន់​តែ​ខ្លាំង​ឡើងចំពោះខ្ញុំនៅក្នុង​ព្រះ​យេស៊ូគ្រិស្ដ​ដោយសារ​ខ្ញុំមកនៅជាមួយអ្នករាល់គ្នាម្ដងទៀត 27អ្នករាល់គ្នាគ្រាន់តែ​រស់​នៅ​ឲ្យ​ស័ក្ដិសមនឹងដំណឹងល្អរបស់​ព្រះ​គ្រិស្ដចុះ​នោះ​ទោះបី​ខ្ញុំ​មកជួបអ្នករាល់គ្នានៅឆ្ងាយក្ដី​ខ្ញុំ​នឹង​អំពីអ្នករាល់គ្នាថា​អ្នករាល់គ្នា​ឈរមាំមួនដោយមានវិញ្ញាណតែមួយ​និង​តស៊ូ​ជាមួយ​គ្នា​ដោយមាន​គំនិត​តែ​មួយដើម្បីជំនឿ​លើ​ដំណឹងល្អ 28ទាំងមិនខ្លាច​ពួក​អ្នកប្រឆាំងនៅក្នុង​ការ​អ្វីឡើយ។ ​នេះ​ជាភស្ដុតាង​ពី​សេចក្ដី​វិនាស​សម្រាប់​ពួកគេប៉ុន្ដែ​ជា​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នករាល់គ្នាវិញហើយ​ការ​នេះមកពីព្រះជាម្ចាស់ 29ពីព្រោះការ​នេះ​ត្រូវ​បាន​ប្រទាន​មក​អ្នករាល់គ្នាដោយសារ​ព្រះ​គ្រិស្ដ​គឺ​មិនគ្រាន់តែ​ឲ្យ​អ្នករាល់គ្នា​ជឿព្រះអង្គប៉ុណ្ណោះទេថែមទាំង​ឲ្យ​រងទុក្ខលំបាកដោយព្រោះព្រះអង្គដែរ 30ដ្បិតអ្នករាល់គ្នា​កំពុង​ជួបការតយុទ្ធតែមួយដែល​អ្នករាល់គ្នា​បាន​ឃើញ​ថា​ខ្ញុំ​មាន​ហើយក៏ថាឥឡូវនេះខ្ញុំ​នៅតែ​មាន។
Copyright information for KhmKCB